Pomroy “៖ កីឡាកររបស់យើង៣៤នាក់ត្រៀមខ្លួនរួចរាល់ដើម្បីដណ្ដើមប្រជែងយកពិន្ទុ”

05 Apr 2021 11:27

868

Share :


លោក Darren Pomroy គ្រូបង្គោលក្លិបសូលទីឡូអង្គរថ្លែងថា កូនក្រុមរបស់លោក៣៤នាក់សុទ្ធតែមានស្ថានភាពពេញលេញ និងត្រៀមខ្លួនបានល្អទាំងអស់គ្នាសម្រាប់ការប្រកួតក្របខណ្ឌ Metfone Cambodian League សាជាថ្មីរបស់ពួកគេជាពិសេសតទល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនៅថ្ងៃចន្ទ ទី០៥ ខែមេសា នេះ។ 

ក្នុងនោះដែរ មានតែខ្សែការពារ កែវ សុផល ម្នាក់ប៉ុណ្ណោះដែលអវត្តមានដោយសារជាប់ពិន័យ។ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបទើបតែប្រកួតបានមួយលើកប៉ុណ្ណោះ ពោលនៅថ្ងៃបើកឆាករដូវកាល២០២១ ដែលចាញ់ភ្នំពេញក្រោនលើដីខ្លួនឯងដល់ទៅ១ទល់នឹង៧។ គ្រូបង្វឹកជនជាតិអង់គ្លេសថ្លែងថា បានព្យាយាមរៀបចំក្រុមកាន់តែប្រសើរ ដើម្បីបញ្ចៀសលទ្ធផលមិនល្អដូចថ្ងៃបើកឆាក។

លោក Pomroy រៀបរាប់បែបនេះ “៖ខ្ញុំមានកីឡាករ ៣៤ នាក់ដែលមានលក្ខណៈពេញលេញ និងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធយកពិន្ទុ។ ថ្ងៃនេះយើងតែអវត្តមានតែ កែវ សុផល ដោយសារការពិន័យ។ យើងមានការហ្វឹកហាត់ច្រើន និងបានត្រៀមសម្រាប់ការប្រកួតចំនួន ៤ផ្សេងគ្នាក្នុងរយៈពេលនោះ។ ប្រកួតនីមួយៗត្រូវការការរៀបចំយុទ្ធសាស្ត្រផ្សេងៗគ្នា តែក៏បានលើកពេលវិញ។”

ដោយឡែក សម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទវិញ ឆ្លងកាត់ការប្រកួត៣លើករួចមកហើយ។ ពួកគេបានស្មើវិសាខា ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត និងចុងក្រោយចាញ់អង្គរថាយហ្គឺរ៣ទល់នឹង២នាកីឡដ្ឋាន SRU ដដែលនេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania