The Classic Match៖ បឹងកេត ប៉ះ ភ្នំពេញក្រោន ផ្អើលអ្នកគាំទ្រ

06 Apr 2021 09:39

918

Share :


ក្រុមជើងឯកលីគកំពូល ៤ សម័យ បឹងកេត ទទួលភ្ញៀវស្ដេចត្រាញ់ជើងឯកលីគកំពូល៦សម័យ ភ្នំពេញក្រោននាថ្ងៃទី ៦ ខែ មេសា នេះចាប់ពីវេលាម៉ោង ៣:៣០ រសៀលតទៅក្នុងពានរង្វាន់ Metfone Cambodian League នៅកីឡដ្ឋាន Cambodia Airway។ ភ្នំពេញក្រោន ក្ដោបបាន ៦ ពិន្ទុក្នុងការប្រកួតពីរលើកកន្លងមក ខណៈ បឹងកេត មិនទាន់មានពិន្ទុរាប់ ក្រោយចាញ់ ណាហ្គាវើលដ៍ ១-០ ក្នុងការប្រកួតបើកឆាក។ សូមតាមព័ត៌មានសំខាន់រវាងជំនួបទាំងពីរដូចខាងក្រោម។ 

កីឡាករសំខាន់៖

ម៉ាត់ នូរុណ៖ ម្ចាស់ពានរង្វាន់កីឡាករល្អប្រចាំរដូវកាលមុនមិនទាន់បង្កើតភាពអស្ចារ្យនៅឡើយនាប្រកួតដំបូង។ ប៉ុន្តែ បុរសដែលរកបាន ១៥ គ្រាប់រដូវកាលមុនរូបនេះជាកូនសោសំខាន់ក្នុងការស្វែងរក ៣ ពិន្ទុនៅទឹកដីខ្លួនឯងពេលប៉ះភ្នំពេញក្រោន។  គេចាំបានថា រដូវកាលមុន អតីតយុវជនភ្នំពេញក្រោន រូបនេះរកបាន ២ គ្រាប់ ពេលក្រុមនាគខៀវ ឈ្នះ សឹង្ហក្រហម ៣-១ នៅទឹកដី Cambodia Airway។ 

Adres Nieto Rondo៖ ខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ីរូបនេះកំពុងបង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយៈការរកបាន ២ គ្រាប់ និង Assists ៣លើកក្នុងការប្រកួតពីលើកកន្លងទៅ។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំដដែលនេះក៏បង្ហាញភាពស៊ីចង្វាក់គ្នាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Souza E Silva ផងដែរ។ បើបូកគ្រាប់បាល់ពួកគេទាំងពីរធ្វើបានចំនួន ៤ គ្រាប់ហើយ។  គួរដឹងថា ឆ្នាំមុន Nieto រកបាន ៦ គ្រាប់សម្រាប់ភ្នំពេញក្រោន។ 

ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើ៖

ក្រោយខកខាន នាប្រកួតដំបូងខ្សែការពារ ស្លេះ សេន ត្រលប់មកហ្វឹកហាត់វិញហើយ និងអាចបង្ហាញខ្លួននៅជម្រើសដំបូងនាថ្ងៃនេះទៀតផង។ 

បឹងកេត ៤-៤-២ ៖

អ្នកចាំទី៖ ហ៊ុល គីមហ៊ុយ, 

ខ្សែការពារ ៤៖ ស្លេះ សេន, សេត រ៉ស៊ីប, ទេស សម្បតិ្ត (C), ANDERSON, 

ខ្សែបម្រើ ៤ ៖ លី មីហ្សាន,  Mizuno , Gopane, សៀង ចន្ធា

ប្រយុទ្ធ២៖ម៉ាត់ ណូរុន, RAJKOVIC MARKO

ភ្នំពេញក្រោន ៤-៤-២៖

អ្នកចាំទី៖ អ៊ំ វិចិត្រ ,

ខ្សែការពារ៤៖យ៉ើ សាហ្វី, កុក បូរីស, Takaki , ពៅ ប៉ុនវុទ្ធី

បម្រើ៤៖ យ៉ើ មូស្លីម, ប្រាក់ ធីវ៉ា, អ៊ន ចាន់ប៉ូលីន ©, Yudai Ogawa

ប្រយុទ្ធ២៖ E Silva ,  Nieto Rondon 

ជំនួប៤លើកក្នុង២រដូវកាលចុងក្រោយ៖

បឹងកេត ៤-៤ ភ្នំពេញក្រោន  (លីគកំពូល២០១៩) 

ភ្នំពេញក្រោន ២-៣ បឹងកេត (លីគកំពូល២០១៩)

បឹងកេត ៣-១ ភ្នំពេញក្រោន (លីគកំពូល ២០២០)

ភ្នំពេញក្រោន ១-១ បឹងកេត (លីគកំពូល ២០២០)

លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរ៖

បឹងកេត ៖

កងយោធពលខេមរភូមិន្ទ ០- ២ បឹងកេត (លីគ២០២០) 

បឹងកេត ១-១ ភ្នំពេញក្រោន (លីគ២០២០) 

បឹងកេត ០-១ ណាហ្គាវើលដ៍ (លីគ២០២១)

ភ្នំពេញក្រោន ៖

ភ្នំពេញក្រោន ១-១ បឹងកេត (លីគ២០២០) 

សូទីឡូអង្គរ ១-៧ ភ្នំពេញក្រោន (លីគ២០២១)

គិរីវង់សុខសែនជ័យ ១-២ ភ្នំពេញក្រោន (លីគ២០២១)

តើបងប្អូនគាំទ្រខាងណាឈ្នះក្នុងជំនួបធំនេះ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania