លោក មាស ចាន់ណា បញ្ចេញចំណាប់អារម្មណ៍ក្រោយ Gurbani ជាប់ជម្រើសជាតិទួរមីនីស្ថាន
04 Sep 2019 09:47 3184

ការកោះហៅខ្សែបម្រើ Amir Gurbani ចូលក្រុមបាល់ទាត់ជម្រើសជាតិទួរមីនីស្ថាន ត្រូវបានលោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ ចាត់ទុកជាមោទកភាពមួយសម្រាប់ក្លិប និងរំពឹងថា គេអាចធ្វើបានកាន់តែល្អជាងមុនថែមទៀត។

គ្រូបង្វឹកកាន់ A-License បន្ថែមថា ទោះក្របខណ្ឌកំពូលកម្ពុជាមិនទាន់ឈានដល់កម្រិតប្រទេសក្បែរខាង ប៉ុន្តែកីឡាករបរទេសដែលកំពុងប្រកបអាជីពនៅ MCL ក៏មានលទ្ធភាពជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួនដែរ។

លោក មាស ចាន់ណា រៀបរាប់ ៖”វាជាមោទកភាពសម្រាប់ខ្ញុំ និងក្លិប ហើយខ្ញុំសង្ឃឹមថា គេនឹងអាចធ្វើបានល្អជាងមុនទៀត។ ទោះលីគស្រុកយើងមិនទាន់ខ្លាំងដូចលីគថៃអីដែរ តែកំណត់ត្រារបស់ពួកគេ ហើយគេលេងល្អអ៊ីចឹងទៀត នោះអាចមានលទ្ធភាពជាប់ជម្រើសជាតិហើយ”។

ដោយឡែក លោក មាស ចាន់ណា ក្របខណ្ឌកំពូលកម្ពុជាក៏កំពុងតែវិវឌ្ឍទៅមុខយ៉ាងលឿនដែរ លើសពីការរំពឹងទុករបស់លោកទៀតផង។ 

គួរដឹងដែរថា Amir Gurbani ដែលជាប់ជម្រើសជាតិដំបូងនៅឆ្នាំ២០១១ បានចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា២០១៨ នៅដើមរដូវកាល២០១៩៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania