វិសាខា នឹងឡើងទៅវគ្គចែកពូល ប្រសិនឈ្នះការប្រកួតនៅថ្ងៃទី១៩ ឧសភា

28 Apr 2021 17:37

560

Share :


ការប្រកួត AFC CUP 2021 ក្លិបបាល់ទាត់តំណាងអោយកម្ពុជាវិសាខា នឹងឡើងទៅកាន់វគ្គចែកពូល ក្នុងពូល I ប្រសិនជាឈ្នះ ក្លិបបាល់ទាត់ Lalenok United FC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខាងមុននេះ។

ក្រុមដែលមានវត្តមាននៅក្នុងពូល I មានដូចជា Kaya FC-Iloilo តំណាងប្រទេសហ្វីលីពីន , Terengganu FC តំណាងប្រទេសម៉ាឡេស៊ី, Geylang International FC តំណាងម្ចាស់ផ្ទះ សិង្ហបុរី, (Visakha FC តំណាងកម្ពុជា រឺ Lalenok United FC តំណាងអោយប្រទេសទីម័រខាងកើត ។

សម្រាប់កាលបរិច្ឆេទប្រកួត គឺចាប់ពីថ្ងៃ ទី ៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងធ្វើការប្រកួតនៅ Jalan Besar Stadium។

ដោយឡែកក្លិបជើងឯកលីកកំពូលកម្ពុជាឆ្នាំ២០២០ បឹងកេត ស្ថិតក្នុងពូល G រួចជាស្រេចរង់ចាំប៉ះអ្នកឈ្នះ ក្នុងការប្រកួតរវាងក្លិប FC Chanthabouly តំណាងប្រទេសឡាវប្រកួតជាមួយក្លិប Kasuka FC តំណាងប្រ៊ុយណេ នៅថ្ងៃទី១៩ ខែឧសភា ខាងមុននេះដូចគ្នា។ 

រីឯក្រុមស្ថិតនៅក្នុងពូល G មានដូចជា Hanoi FC តំណាងប្រទេសវៀតណាម , Bali United FC តំណាងប្រទេសឥណ្ឌូនេស៊ី, Boeung Ket FC តំណាងកម្ពុជា, (FC Chanthabouly តំណាងប្រទេសឡាវ  រឺ ក្លិបKasuka FC តំណាងប្រ៊ុយណេ)

កាលបរិច្ឆេទប្រកួត ចាប់ពីថ្ងៃ ទី ៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ចំពោះនៅកីឡដ្ឋាន សហព័ន្ធបាល់ទាត់អាស៊ីនឹងជូនដំណឹងតាមក្រោយ។
គួរបញ្ជាក់ថា Persipura Jayapura តំណាងប្រទេស ឥណ្ឌូនេស៊ី បានឡើងទៅក្នុងពូល H ដោយសារតែក្លិបតំណាងប្រទេស មីយ៉ាន់ម៉ា បោះបង់ការប្រកួត ក្នុងវគ្គជម្រុះ។

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania