សំរិត សីហា បង្ហាញចំណុចពិសេសៗរបស់អ្នកចាំទីវ័យក្មេង៣រូប

04 May 2021 07:56

792

Share :


អ្នកចាំទីវ័យក្មេង៣រូប គឺ ជា វ៉ាន់សាក់, សាវែង សំណាង និង ហ៊ុល គឹមហ៊ុយ សុទ្ធតែត្រូវបានរៀមច្បងសំរិត សីហា ចាត់ទុកជាកីឡាករល្អក្នុងក្រសែភ្នែក និងថា អ្នកទាំង៣ប្រាកដជាអាចវិវឌ្ឍខ្លួនកាន់តែលេចធ្លោថែមទៀតនាពេលខាងមុខ។

ចំណុចពិសេសៗរបស់អ្នកចាំទីវ័យក្មេងទាំង៣ខាងលើត្រូវបានសំរិត សីហា រៀបរាប់បែបនេះ “៖ការលេងរបស់អ្នកទាំង៣មិនខុសគ្នាប៉ុន្មានទេ។ កាយសម្បទាពួកគាត់ល្អ ខ្ពស់ៗ។ ពួកគាត់ក៏អាចលេងជើងបាន និងមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ម្យ៉ាងទៀត គឺពួកគាត់មានភាពក្លាហានពេលចូលដល់ទីលាន និងមានទំនុកចិត្ត។”

អ្នកចាំទីអង្គរថាយហ្គឺរ ជា វ៉ាន់សាក់, អ្នកចាំទីភ្នំពេញក្រោន សាវែង សំណាង និង ហ៊ុល គឹមហ៊ុយ របស់បឹងកេត សុទ្ធតែជាកម្លាំងសំខាន់នៅតាមបណ្ដាក្លិបរៀងៗខ្លួន ហើយធ្លាប់ជាប់ជម្រើសជាតិក្រុមធំដូចគ្នាទៀតផង។

សម្រាប់អ្នកចាំទីជើងចាស់ សំរិត សីហា វិញបច្ចុប្បន្នកំពុងបំពេញតួនាទីជាកីឡាករផង និងជួយបង្ហាត់អ្នកចាំទីដូចគ្នាផងនៅណាហ្គាវើលដ៍។ គេធ្លាប់សាងស្នាដៃគួរកត់សម្គាល់ដោយបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្លិបក្រសួងការពារជាតិ ឆ្នាំ២០១០ និងជើងឯក Metfone Cambodian League រដូវកាល២០១៨ នៅណាហ្គាវើលដ៍។

កីឡាករធ្លាប់លេងនៅភ្នំពេញក្រោន និងខេមបូឌានថាយហ្គឺរ វ័យជាង៣០ឆ្នាំរូបនេះធ្លាប់ជាប់ក្រុមធំជម្រើសជាតិពីឆ្នាំ២០០៧ដល់២០១៥ទៀតផង៕
គេក៏បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុុជាឆ្លងផុតវគ្គជម្រុះ ចូលដល់ជ៉ំចុងក្រោយ AFF Suzuki Cup 2008 ក្រោយខកខានជិត១០ឆ្នាំ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania