វិសាខា ទទួលក្រុម ព្រះខ័នរាជស្វាយរៀងជាជំនួបធំនាថ្ងៃសៅរ៍នេះ

20 May 2021 12:53

621

Share :


វិសាខា បើកកីឡដ្ឋានព្រីនស៍របស់ខ្លួនទទួលក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ចាប់ពីវេលាម៉ោង ៣:៣០ រសៀលតទៅនាថ្ងៃសៅរ៍ទី ២២ ខែឧសភា នេះ។ វិសាខា មិនទាន់ឈ្នះសោះក្នុងពីរប្រកួតកន្លងទៅ ពោលបានត្រឹមស្មើទាំងពីរលើក។ ចំណែក ស្វាយរៀងប្រកួត ៣ លើកឈ្នះទាំង ៣លើក និងក្ដោបបាន៩ពិន្ទុពេញ។

តើក្រុមរបស់លោក Curtis Colum ប៉ះលោក Conor Nestor នឹងចេញលទ្ធផលបែបណា? កីឡាករសំខាន់៖

AJAYI OPEYEMI ៖ ដ្បិតលេងមិនបានពេញម៉ោងទាំងពីរលើកកន្លងទៅ ប៉ុន្តែ AJAYI ជាអ្នករកគ្រាប់តាមស្មើ នគរបាលជាតិ កាលចុងសប្ដាហ៍មុន។ ដោយលេងបានត្រឹម ១០៥ នាទី ក្នុងពីរប្រកួតនិង ត្រូវប្ដូរចូលវគ្គទី២កាលប៉ះជាមួយប៉ូលិស ខ្សែប្រយុទ្ធនីហ្សេរីយ៉ា បានបង្ហាញចង្វាក់លេង និងទាញគូប្រកួតគួរឲ្យកត់សម្គាល់។ គេទំនងជាជាប់ជម្រើសដំបូងនៅថ្ងៃសៅរ៍នេះ។ 

PRIVAT៖ ខ្សែប្រយុទ្ធកាមេរូនរូបនេះនៅតែគំរាមកំហែងខ្លាំងដល់ខ្សែការពារគ្រប់ក្រុមទាំងអស់មិនថាតែវិសាខា នោះឡើយ។ ម្ចាស់ស្បែកជើងមាសពីរឆ្នាំជាប់គ្នានៅ MCL បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានសម្រេចរហូតដល់ ៤ ដងច្រើនជាងកីឡាករណាទាំងអស់គិតត្រឹមពេលនេះ និង រកបាន ៣ គ្រាប់ផងដែរ។ គេទាញកម្លាំងខ្សែការពារល្អណាស់ដើម្បីបញ្ជូនឲ្យ Mika ដែលរកបាន ៦ គ្រាប់ក្នុង ៣ប្រកួតជាអ្នកសម្លាប់។ 

ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖ 

វិសាខា៖ ទម្រង់ ៤-៤-២

អ្នកចាំទី កែវ សុខសិលា, 

ខ្សែការពារ៤៖ Khan, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់, ឆេង ម៉េង 

ខ្សែបម្រើ ៤៖ ច្រឹង ពលរដ្ឋ, Zazai, ចន្ថាជារី,  កែវ សុខផេង (C), 

ខ្សែប្រយុទ្ធ២ ៖ MARCUS,  AJAYI 

ព្រះខ័នរាជស្វាយរៀង ៖ ទម្រង់ ៤-៣-៣

អ្នកចាំទី៖ អាំ សុវណ្ណារ៉ាត់, 

ខ្សែការពារ ៤ ៖ សឿយ វិសាល (C), សារ៉េត គ្រីយ៉ា, សុក សំណាង, រស់ គង់សំរេច 

ខ្សែបម្រើ ៣៖ Daisuke, សួន សុវណ្ណ, មិន រតនៈ 

ខ្សែប្រយុទ្ធ ៣ ៖ Privat, Mika, ប្រាក់ មុន្នីឧត្ដម

ជំនួប៤លើកក្នុងពីររដូវចុងក្រោយនៅលីគកំពូល៖

ព្រះខ័នរាជស្វាយរៀង ៥-៣ វិសាខា (MCL 2019 ជើងទី១) 

វិសាខា ១-១ ព្រះខ័នរាជស្វាយរៀង  (MCL 2019 ជើងទី២)

ព្រះខ័នរាជស្វាយរៀង ៣-២ វិសាខា (MCL2020 ជើងទី១) 

វិសាខា ០- ២ ព្រះខ័នរាជស្វាយរៀង (MCL 2020 ជើងទី២)

លទ្ធផល២លើកចុងក្រោយរបស់ក្រុមទាំងពីររដូវកាល២០២១៖

វិសាខា ៖

វិសាខា ០-០ កងយោធពលខេមរភូមិន្ទ (MCL 2020)

វិសាខា ១-១ នគរបាលជាតិ  (MCL 2020)

ព្រះខ័នរាជស្វាយរៀង ៖

ព្រះខ័នរាជស្វាយរៀង ៣-១ ណាហ្គាវើលដ៍ 

អាស៊ីអឺរ៉ុបយូណាយធីត ៤-៥ ព្រះខ័នរាជស្វាយរៀង

តើបងប្អូនស្រលាញ់ក្រុមមួយណា? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania