CNCC ជំរុញលើកទឹកចិត្ត និងចូលរួមចំណែកគាំទ្រសកម្មភាពសង្គមរបស់ក្លិប ឬក្រុមបាល់ទាត់នានា
06 Sep 2019 12:16 387

គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានរួមចំណែកជួយបាល់ទាត់ចំនួន២០គ្រាប់ដល់លោកគ្រូបង្គោលស្តីទី ស៊ុំ វណ្ណា នៃក្លិបបាល់ទាត់ភ្នំពេញក្រោន ដើម្បីឧបត្ថម្ភបន្តដល់ក្រុមបាល់ទាត់ចំនួន០៤ នៅខេត្តកំពង់ឆ្នាំង រួមមាន ក្រុមបាល់ទាត់កំពង់ត្រឡាច, កំពង់លែង, រលាប្អៀរ ដែលមានបញ្ហាខ្វះខាតសម្ភារៈ ជាពិសេសគ្រាប់បាល់នេះតែម្ដង។

ការសម្រេចរួមចំណែកឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីទទួលបានលិខិតពីលោក ស៊ុំ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោន កាលថ្ងៃទី០២ ខែកញ្ញាកន្លងទៅ។

បាល់ទាត់២០គ្រាប់នេះទទួលបានការឧបត្ថម្ភតាមរយៈ CNCC ពីក្រុមហ៊ុនភេសជ្ជៈ Pepsi ដែលជាដៃគូឧបត្ថម្ភសំខាន់របស់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្ដល់ជូនតាមសំណើ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania