នគរបាលជាតិលេងទីលាន សេវិន អេន ជី លើដំបូង ក្នុងរដូវកាលនេះក្រោយប្រកាសធ្វើជាទឹកដីរបស់ខ្លួនកាលឆ្នាំ២០១៨

22 May 2021 08:26

1296

Share :


ក្លិបបាល់ទាត់នគរបាលជាតិនឹងប្រើប្រាស់ទីលាន សេវីន អេន ជី (7NG) ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ ព្រមទាំងពានរង្វាន់សម្ដេចហ៊ុន សែនផងដែរ ស្របពេលចុងសប្ដាហ៍នេះពួកគេនឹងទទួលក្រុមណាហ្គាវើលដ៏នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។

នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ ដែលពួកគេបានប្រកាសយកទីលានមានមូលដ្ឋានក្នុងឃុំវិហារសួគ៌ ជាផ្លូវការមកមកធ្វើជាទីលានរបស់ខ្លួន។ គិតទៅឆ្នាំនោះដែរ! អតីតក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ឬហៅកាត់ក្រុមប៉ូលិស បានជ្រើសរើសកីឡដ្ឋានសម្រាប់ធ្វើទឹកដីក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨ បានហើយ នៅឡើយតែការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប៉ុណ្ណោះ ពោលគឺទីលានបាល់ទាត់ 7NG ដែលមានទីតាំងនៅឃុំវិហារសួគ៌ តំបន់អភិវឌ្ឍន៍ 7NG ផ្ទាល់តែម្ដង ។

កាលនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់មន្ដ្រីបច្ចេកទេសរបស់ខ្លួន ចុះទៅត្រួតពិនិត្យអំពីលក្ខខណ្ឌបច្ចេកទេសផ្សេងៗ នៃទីលាន 7NG នោះ មុននឹងអនុញ្ញាតឲ្យប្រើប្រាស់ ខណៈលទ្ធផលសហព័ន្ធអាចនឹងប្រកាស តែយ៉ាងណា! ឆ្លងកាត់រយៈពេល៣ឆ្នាំជាងទើបបានលេងទីលាននេះតែម្ដង។

កាលពីរដូវកាលមុនៗ នគរបាលជាតិ ប្រើប្រាស់កីឡដ្ឋានស្ដាតចាស់ ទីលានអគ្គីសនីកម្ពុជា ធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួនហើយរដូវកាលនេះ ពួកគេចាប់ផ្ដើមមិនសូវល្អនោះទេដោយឆ្លងកាត់៤ប្រកួតកន្លងមកចាញ់៣និងស្មើ១៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ ក្លិបបាល់ទាត់នគរបាលជាតិ

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania