អាស៊ីអឺរ៉ុបចាត់វិធានការទប់ស្កាត់ទឹកជំនន់នៅកីឡដ្ឋាន AEU Sport Park
08 Sep 2019 09:56 2170

ដើម្បីបង្កាពីមហន្ដរាយដោយសារទឹកជំនន់នៅឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានខ្នះខ្នែងរៀបចំវិធានការដ៏មានប្រសិទ្ធភាពនានាការពារកីឡដ្ឋាន AEU Sport Park របស់ខ្លួន។

ជាក់ស្ដែង ថ្នាក់ដឹកនាំបានសម្រេចចាត់ក្រុមការងារឲ្យចាក់ទីលើទំនប់ព័ទ្ធជុំវិញអស់អស់ប្រមាណ៦៧៨០ឡាន ផ្ទៃទំនប់ ៦ម៉ែត្រ និងប្រើរ៉ូឡូ ៣៥តោន កិនរំញរបានយ៉ាងរឹងមាំ ហើយទំនប់ខ្ពស់ជាងនីវ៉ូទឹកជំនន់កាលពីឆ្នាំ២០១៨។ 

សម្រាបការព្យាករ ទឹកជំនន់នៅតំបន់ឃុំស្វាយជ្រំនោះចាប់ពីឆ្នាំ២០១៦ កន្លងមកមិនដែលឡើងខ្លាំងធ្វើឱ្យលិចដូចឆ្នាំ២០១៨ នោះទេ។

គួររំឭកថា ឆ្នាំ២០១៨កន្លងទៅ កីឡដ្ឋាន AEU Sport Park ដែលមានតម្លៃជាង៣០ម៉ឺនដុល្លារអាមេរិកត្រូវរងគ្រោះដោយសារទឹកជំនន់ស្ទើរតែទាំងស្រុង ធ្វើឲ្យថ្នាក់ដឹកនាំបង្ខំចិត្តប្រើប្រាស់ទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិជាបណ្ដោះអាសន្នសម្រាប់ការប្រកួតនៅសល់៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania