ជូ ស៊ិនទិ មានកីឡាករជានិមិត្តរូប២នាក់នៅព្រះខ័នរាជស្វាយរៀង

08 Jun 2021 09:29

784

Share :


ប្រធានក្រុម សឿយ វិសាល និងខ្សែបម្រើប្រយុទ្ធ ហូយ ផល្លីន គឺជានិមិត្តរូបរបស់កីឡាករវ័យក្មេង ជូន ស៊ិនទិ នៅព្រះខ័នរាជស្វាយរៀង។

ទាក់ទងនឹងមូលហេតុចាត់ទុករៀមច្បងទាំង២ខាងលើជានិមិត្តរូប អតីតយុវជនសាលាបាល់ទាត់ជាតិបាទី ជូ ស៊ិនទិ ពន្យល់បែបនេះ “៖ បង សឿយ វិសាល បង! គាត់ការពារខ្លាំង ហើយយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ មានទំនុកចិត្តក្នុងការលេង គ្រប់គ្រងស្ថានភាពក្រុមក្នុងទីលានយ៉ាងល្អ។ ចំណែកបង ហូយ ផល្លីន វិញ ខ្ញុំសង្កេតឃើញគាត់លេងតាំងពីខ្ញុំនៅបាទី គាត់លេងខ្លីៗល្អហើយច្បាស់ និងការរត់ទៅបញ្ចប់ទីលឿន ហើយការសម្រេចទីច្បាស់។”

យុវជនវ័យ១៨ឆ្នាំសង្កត់ធ្ងន់ថា ពិតជាសប្បាយចិត្តដែលបានរួមក្រុមជាមួយរៀមច្បង សឿយ វិសាល និងហួយ ផល្លីន ហើយនេះក៏ជាហេតុផលមួយដែលគេសម្រេចចិត្តចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្រោយចប់កិច្ចសន្យានៅសាលាបាល់ទាត់ជាតិបាទី។

ស៊ិនទិ បន្ថែម "៖ ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយពួកគាត់ ព្រោះបានរៀនសូត្របានច្រើនពីគាត់ និងថែមទាំងបានរៀនសូត្រពីមិត្តរួមក្រុមទាំងអស់ដែលសុទ្ធតែអ្នកមានគុណភាព និងបទពិសោធច្រើន។ ការដែលខ្ញុំសម្រេចចូលទីនេះដោយសារតែឃើញពីគុណភាពគ្រូបង្វឹករៀបចំល្អ និងសម្បូរដោយកីឡាករដោយកីឡារករល្អដែលមានគុណភាពនិងបទពិសោធច្រើន។"

គួរដឹងដែរថា ជូ ស៊ិនទិ ស្ថិតក្នុងចំណោមអតីតយុវជនបាទី៣រូប មានខ្សែការពារ រី លាភផេង និងខ្សែបម្រើ អ៊ាន ពិសី ដែលបានផ្លាស់ទៅជាមួយព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាល២០២១។ ស៊ិនទី ដែលជាជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម១៨ឆ្នាំផងនោះបង្ហាញខ្លួនបាន២លើកហើយក្នុងក្របខណ្ឌ Metfone Cambodian League សម្រាប់ក្រុមលោក Conor Nestor ពេលប៉ះអគ្គិសនីកម្ពុជា និងអាស៊ីអឺរ៉ុបយូណាយធីត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania