បឹងកេតបញ្ចុះតម្លៃអាវ និងស្បែកជើងដើម្បីអបអរភ្ជុំបិណ្ឌ
10 Sep 2019 09:26 1090

ក្លិបបាល់ទាត់បឹងកេត បានប្រកាសលើទំព័រ Facebook ផ្លូវការផ្ទាល់ខ្លួននៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ស្ដីពីការដាក់លក់បញ្ចុះតម្លៃអាវ និងស្បែកជើងដ៏ស្រស់ស្អាតនានា។ 

លោក បែ មករា អគ្គលេខាធិការក្រុមមានមូលដ្ឋាននៅកីឡដ្ឋាន Cambodia Airway ប្រាប់ CNCC ថា ការលក់ក្នុងតម្លៃធូរថ្លៃជាងមុនដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។ 

ថ្នាក់ដឹកនាំរូបនេះលម្អិត ៖”យើងដាក់លក់ហ្នឹងដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រ ព្រោះណាមួយជិតដល់បុណ្យភ្ជុំផង។ ម្យ៉ាងទៀតវាក៏ជិតចប់រដូវកាលផង។ ក្នុងនោះ ទំហំខ្លះក៏បានលក់អស់ហើយដែរ”។

គួរដឹងដែរថា សម្រាប់អាវបឹងកេតដែលបញ្ចុះតម្លៃមួយត្រឹម៥៦០០០រៀលនោះ មានពីទំហំពី 2XL ដល់ 4XL ហើយប្រសិនបើទិញអាវពីរ ថែមស្បែកជើងមួយគូ។ សម្រាប់ស្បែកមួយគូមានតម្លៃ២៨០០០រៀល និងពីរគូគឺត្រឹម៤៨០០០រៀលប៉ុណ្ណោះ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania