អ៊ីម វ៉ាឃីម “៖ Yannick ជួយក្រុមបានច្រើន បើមានដៃគូយល់ចិត្ត នោះនឹងប្រសើរជាងនេះ”

11 Jun 2021 12:21

361

Share :


ខ្សែការពារសូលទីឡូអង្គរ អ៊ីម វ៉ាឃីម អះអាងថា ខ្សែប្រយុទ្ធកាមេរូន Yannick Francois ពិតជាបានរួមចំណែកជួយក្រុមបានច្រើនទាំងក្នុង និងក្រៅទីលាន ដោយភាគច្រើនដើរតួជាអ្នកនាំលេង ហើយតែងតែប្រឹងប្រែង១០០ភាគរយ។ គេថា អ្វីដែលជាបញ្ហាគួរកត់សម្គាល់នោះ គឺ Yannick ហាក់មិនទាន់បានយល់ចិត្តគ្នាទាំងស្រុងនៅឡើយ។ 

វ៉ាឃីម លម្អិត “៖ គាត់ជួយបានច្រើន និយាយទៅទោះលេងជាមួយក្មេងៗ គាត់ជួយបានច្រើន។ ទោះចាញ់ច្រើនប្រកួតក៏គាត់នៅតែលើកទឹកចិត្តក្រុមកីឡាករក្មេងៗដើម្បីបានលទ្ធផលល្អ។ គាត់អត់ដែលស្ដីបន្ទោសទេ គាត់ប្រឹងខ្លាំងដើម្បីជួយក្រុម។ ទាំងលើទីលាន គាត់ខំលេង១០០ភាគរយ ហើយហាត់ក៏ហាត់ខ្លាំង។”

ខ្សែការពារកណ្ដាល អ៊ីម វ៉ាឃីម បន្ថែមពីការយល់ចិត្តក្នុងក្រុមបែបនេះ “៖ នៅតំបន់លើគាត់លេងអត់សូវយល់ចិត្តគ្នា១០០ភាគរយទេ។ ភាគច្រើនគាត់ជាអ្នកនាំបាល់លេង។ ប៉ុន្តែរាល់ថ្ងៃយើងក៏ព្យាយាមហាត់ដើម្បីឲ្យកាន់តែយល់ចិត្តគា្ន។ ខ្ញុំគិតថា បើមានដៃគូយល់ចិត្តជាមួយគាត់ អាចនឹងប្រសើរជាងនេះ។”

Yannick Francois ដែលធ្លាប់លេងនៅអាស៊ីអឺរ៉ុបយូណាយធីតផងនោះ បានចូលរួមជាមួយសូលទីឡូអង្គរ រដូវកាល២០២១នេះ ក្រោយចប់កិច្ចសន្យានៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ គេស៊ុតបញ្ចូលទីបានមួយគ្រាប់ពេលចាញ់គិរីវង់សុខសែនជ័យ១ទល់នឹង២ នៅ SRU Stadium។

ឆ្លងកាត់ការប្រកួត៥លើក សូលទីឡូអង្គរ មិនទាន់មានពិន្ទុនៅឡើយទេ ដោយចាញ់ទាំង៥ដងតែម្ដង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania