តែតចូល៣គ្រាប់ក្នុងចំណោម៤ប្រកួត សុះ ស៊ូហាណា ថា ដោយសារកត្តាទាំងនេះ

14 Jun 2021 13:21

371

Share :


សុះ ស៊ូហាណា បានចាត់ទុកជារឿងកម្រមួយសម្រាប់រូបគេផ្ទាល់ដែលអាចតែតបញ្ចូលទីបានដល់ទៅគ្រាប់ក្នុងចំណោម៤ប្រកួតនៃក្របខណ្ឌ Metfone Cambodian League 2021 កន្លងទៅ ពោលពេលណាហ្គាវើលដ៍ឈ្នះបឹងកេត, ឈ្នះអគ្គិសនីកម្ពុជា និងស្មើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ 

ខ្សែបម្រើកណ្ដាលណាហ្គាវើលដ៍គិតថា ការដែលអាចតែតបញ្ចូលទីដល់ទៅ៣គ្រាប់បែបនេះ អាចមកពីសំណាង និងការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុមផង។

ហាណា ថ្លែងបែបនេះ “៖និយាយទៅប្រហែលរួមផ្សំគ្នាផង។ ខ្ញុំមានអារម្មណ៍ថា ដឹងខ្យល់បាល់ ទៅ ហើយអ្នកបញ្ជូនក៏ល្អដែរ និងបូកផ្សំនឹងភាពចៃដន្យដែរទើបខ្ញុំអាចតែតបញ្ចូលទីបានដល់ទៅ៣គ្រាប់អ៊ីចឹង។”

គ្រាប់តែតបញ្ចូលទីទី១របស់សុះ ស៊ូហាណា កើតឡើងពីការបញ្ជូនដោយវ៉ា សុខថន ដែលជាគ្រាប់ជ័យជម្នះលើបឹងកេត។ ចំណែកគ្រាប់ទី២ និងទី៣កើតឡើងពីការបញ្ជូនដោយខ្សែបម្រើជប៉ុន Fumiya Kogure។ 

គ្រាប់បាល់កើតចេញពីក្បាលទាំង៣គ្រាប់នេះក៏ធ្វើឲ្យសុះ ស៊ូហាណា រកបានគ្រាប់បាល់ច្រើនជាងគេគិតក្នុងចំណោមកីឡាករណាហ្គាវើលដ៍ពីការប្រកួត៤លើកដំបូងនេះដែរ។ ចំណែកអ្នកឈរលើកំពូលតារាងរួម Top Scorer តែម្ដង គឺខ្សែប្រយុទ្ធអេស្ប៉ាញ Miguel Ángel Junco Martínez ឬ Mika របស់ព្រះខ័នរាជស្វាយរៀង ដែលរកបាន៧គ្រាប់ពីការប្រកួត៤លើក៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania