ប្រិយមិត្តមានឱកាសឈ្នះរង្វាន់នៅពានសម្ដេចតេជោ ហ៊ុន សែន ចាប់ពីវគ្គ៤ក្រុមតទៅ
11 Sep 2019 10:25 314

សម្រាប់ការប្រកួតបាល់ទាត់ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៩ ចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងមានលក់សំបុត្រសម្រាប់អ្នកគាំទ្រដែលចង់ចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។ ចំពោះតម្លៃសំបុត្រធម្មតា គឺ៣០០០រៀល និង៥០០០រៀលសម្រាប់វីអាយភី។ 

រាល់ការទិញសំបុត្រ ទស្សនិកជននឹងមានឱកាសឈ្នះរង្វាន់ធំម៉ូតូម៉ាក Honda Beat 2019 ចំនួន ៣គ្រឿង និងរង្វាន់ជាច្រើនទៀតពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដោយគ្រាន់តែសន្សំសំបុត្រពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទៅ ដើម្បីទុកចាប់រង្វាន់នៅថ្ងៃផ្ដាច់ព្រ័ត្រ។

កម្មវិធីចាប់រង្វាន់ដ៏ពិសេសនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រដែលខំចំណាយពេល និងថវិកាផ្ទាល់ខ្លួនចូលរួមទស្សនាការប្រកួតបាល់ទាត់ជាតិ។ 

គួរដឹងដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមពីថ្ងៃពុធ ទី១៨ ខែកញ្ញា ដែលមានវិសាខា ជួបជាមួយបឹងកេត និងព្រះខ័នរាជស្វាយរៀងប៉ះភ្នំពេញក្រោន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា។ 

សំបុត្រនឹងចាប់ផ្ដើមលក់ពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា តទៅនៅស្នាក់ការ CNCC ដែលមានអាស័យដ្ឋានតាមលីង Link ខាងក្រោម រហូតដល់ថ្ងៃប្រកួតនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ផ្ទាល់តែម្តង ៕

 

https://www.google.com.kh/maps/@11.5673492,104.9107966,3a,75y,150.13h,97.01t/data=!3m6!1e1!3m4!1sdFfVYaZww6v-fMbtIU34bw!2e0!7i13312!8i6656?hl=en&authuser=0

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania