កូណៃ អាន់សារី យល់ឃើញបែបណាពីកីឡាករក្មេងៗអាយ.អេស.អាយ ក្រោយប្រកួតរួមគ្នាក្នុងពាន League Cup

20 Jun 2021 13:41

733

Share :


រយៈពេល៤ខែហើយដែលខ្សែប្រយុទ្ធ កូណៃ អាន់សារី បានចូលរួមជាមួយអាយ.អេស.អាយ ដង្កោសែនជ័យ និងបានប្រកួតផ្លូវការមួយលើកក្នុងពានរង្វាន់ League Cup 2021 By Forward ពេលប៉ះភ្នំពេញក្រោន កាល២សប្ដាហ៍មុន។

ឆ្លងកាត់ការហ្វឹកហាត់ និងប្រកួតជាមួយគ្នាក្នុងពាន League Cup ថ្មីនេះ អាន់សារី ដែលធ្លាប់ជាកីឡាករនៅ Metfone Cambodian League យល់ឃើញថា កីឡាករក្មេងៗមួយចំនួនក្នុងក្រុមថ្មីមានសមត្ថភាពល្អ និងឆាប់យល់ពីអ្វីដែលគ្រូចង់បាន។ ចំណុចល្អនេះធ្វើឲ្យគេ និងកីឡាករក្មេងៗក្នុងក្រុមអាចសហការគ្នាបានល្អ។

អាន់សារី បញ្ជាក់បែបបនេះ “៖ ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយពួកគាត់។ សម្រាប់កីឡាករក្មេងៗ ពួកគាត់មានសមត្ថភាពល្អ និងឆាប់យល់ពេលគ្រូរៀបចំតាក់ទិចក្រុម។ និយាយរួម ខ្ញុំលេងជាមួយគាត់ លេងជាក្រុមអ៊ីចឹង គឺងាយ ពួកគាត់ឆាប់យល់។ ខ្ញុំឃើញថា ពួកគាត់មានវិន័យ ខំហាត់។ ខ្ញុំយល់ថា ប្រសិនបើពួកគាត់បានឡើងទៅលីគកំពូល គឺពួកគាត់អាចលេងបាន។ ចំណុចខ្វះខាតវិញ គឺកាយសម្បទា ពេលប៉ះអ្នកធំៗនៅចាញ់ប្រៀបគេ ព្រោះពួកគាត់នៅក្មេង។”

កូណៃ អាន់សារី យល់ថា ពានរង្វាន់ League Cup 2021 By Forward ពិតជាល្អសម្រាប់ក្រុមរបស់គេ ជាពិសេសកីឡាករក្មេងៗបានទទួលបទពិសោធពីការប៉ះក្រុមធំៗមកពី Metfone Cambodian League ដូច្នេះអាចពង្រឹងខ្លួនត្រៀមការប្រកួត Cambodian League 2 នាពេលខាងមុខ។ 

គួរដឹងដែរថា កូណៃ អាន់សារី ធ្លាប់ប្រកបអាជីពនៅវេស្ទើនភ្នំពេញ, សូលទីឡូអង្គរ និងនគរបាលជាតិ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania