CNCC និង Spurs រៀបចំសិក្ខាសាលាបាល់ទាត់ជាលើកទី៣
12 Sep 2019 10:05 478

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងក្លិបបាល់ទាត់ Tottenham Hotspur នឹងរៀបចំសិក្ខាសាលាមួយស្ដីពី “ការអភិវឌ្ឍបាល់ទាត់សម្រាប់សហគមន៍”ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា នាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ 

កម្មវិធីដ៏ពិសេសនេះនឹងមានការចូលរួមចែករំលែកបទពិសោធពីក្រុមការងារគ្រូបង្វឹកក្លិប Tottenham Hotspur ពីររូបនៃក្របខណ្ឌ Premier League របស់អង់គ្លេសផ្ទាល់តែម្ដង។ 

គ្រូបង្គោល និងក្រុមការងារគ្រូជំនួយពីបណ្ដាក្លិបទាំង១៤នៃក្របខណ្ឌ Metfone Cambodian League ត្រូវបានអញ្ជើញចូលរួមទទួលយកចំណេះដឹងថ្មីៗពីអ្នកជំនាញមកពីទ្វីបអឺរ៉ុប ដើម្បីជាទុនរួមចំណែកអភិវឌ្ឍបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

សម្រាប់សិក្ខាកាមចូលរួមត្រូវបានតម្រូវឲ្យប្រើប្រាស់ឯកសណ្ឋានកីឡាបាល់ទាត់។ 

គួរដឹងដែរថា ជាលើកទី៣ហើយដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងក្លិបបាល់ទាត់ Tottenham Hotspur បានរៀបចំកម្មវិធីចែករំលែកដ៏មានអត្ថប្រយោជន៍នេះឡើង ដោយពីរលើកដំបូងប្រព្រឹត្តទៅនៅដើមឆ្នាំ២០១៩៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania