លើកដំបូង!កម្ពុជាមានក្លិប២លេងវគ្គជម្រុះក្នុងពូល (Group Stage)ពានរង្វាន់ AFC Cup

07 Jul 2021 07:50

1553

Share :


ផ្សាយតាមរយៈវេបសាយផ្លូវការរបស់ខ្លួន! គណៈកម្មាធិការរៀបចំការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២១នេះ ឲ្យក្រុមវិសាខាតំណាងមកពីប្រទេសកម្ពុជា និងក្រុមLalenok United FC តំណាងមកពីទីម័រខាងកើតឡើងទៅលេងនៅវគ្គជម្រុះក្នុងពូល I នៃពានរង្វាន់ AFC cup 2021។

AFC បាននិយាយថាបន្ទាប់ពីក្រុម Kaya FC-Iloilo មកពីប្រទេសហ្វីលីពីនបានទទួលបានសិទ្ធិប្រកួតជម្រុះតាមពូលនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League តំបន់(ខាងកើត)ធ្វើឲ្យមានចន្លោះនៅទំនេរក្នុងពូល I ដល់ទៅ២ នៃពានរង្វាន់ AFC Cup ដូច្នេះក្រុមវិសាខានិង Lalenok មិនចាំបាច់ប្រកួតវគ្គជម្រុះPlay-off នោះទេ។ 

ម្យ៉ាងវិញទៀត! ក្លិបមួយមកពីហ្វីលីពីនដែលត្រូវទៅបង្គ្រប់ក្នុងពូល I មិនឃើញដាក់ពាក្យរៀបចំការប្រកួត ហើយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីនមិនបានផ្ដល់ដំណឹងទាន់ពេលវេលា និងជាផ្នែកមួយនៃការប្តេជ្ញាចិត្ត AFC ដើម្បីធានាឱ្យបាននូវភាពស្ថិតស្ថេរ និងភាពស្មោះត្រង់នៃព្រឹត្តិការណ៍ AFC Cup 2021 គណៈកម្មាធិការប្រកួតប្រជែងបានសម្រេចចិត្តលុបចោលការប្រកួតជម្រុះ AFC Cup Playoff Stage រវាង Visakha ដែលជាក្រុមតំណាងមកពីប្រទេសកម្ពុជា និងក្រុម Lalenok United FC តំណាងមកពីទីម័រខាងកើត។

បច្ចុប្បន្នក្លិបទាំង ២ នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូល (Group Stage) ដោយមានក្រុម Visakha FC កាន់កាប់តំណែង I1(កំពូលតារាងពូល I  និង Lalenok United FC ដែលមានវត្តមាននៅ I2 (លេខ២ពូលI  រួមជាមួយ Geylang International FC របស់សិង្ហបុរីនិង Terengganu FC មកពីប្រទេសម៉ាឡេស៊ី។

បញ្ជាក់ឡើងវិញផងដែរថា! នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជានៅ AFC Cup ហើយដែលមានក្លិបចំនួន២ឡើងលេងវគ្គជម្រុះក្នុងពូល ខណៈសម័យកាលមុនៗ មានតែក្លិបមួយលេងក្នុងពូល ពេលខ្លះមានក្លិបតែមួយត្រូវលេងវគ្គជម្រុះ Playoff តែប៉ុណ្ណោះ។ 

ព័ត៌មានលំអិតបន្ថែមស្តីពីកាលវិភាគប្រកួត និងទឹកដីកណ្ដាលសម្រាប់ព្រឹត្តិការណ៍ AFC Cup 2021 ពូល I នឹងត្រូវបានផ្សព្វផ្សាយឱ្យទាន់ពេលវេលាក្នុងពេលឆាប់ៗនេះ។ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania