ហុក សុចិត្រា បង្ហាញក្ដីបារម្ភមួយចំនួន មុនជួបបឹងកេត វគ្គ១ភាគ២ពានសម្ដេចតេជោ

13 Sep 2019 10:30

1503

Share :


មុនជួបបឹងកេត នាថ្ងៃទី១៨ កញ្ញាខាងមុខ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកចាត់ការវិសាខា ហុក សុចិត្រា បានលើកឡើងពីក្ដីបារម្ភមួយចំនួន ដ្បិតមានកីឡាករច្រើនរូបជាប់កាតព្វកិច្ចជម្រើសជាតិ ដែលអាចនឹងជួបបញ្ហារបួស។

«ពាក់ព័ន្ធការត្រៀមប្រកួតទាំង MCL និងពានសម្ដេច អាចនឹងប៉ះពាល់តិចតួចលើកត្តាមួយចំនួនដែរ ហើយអ្វីដែលពួកយើងបារម្ភខ្លាំង គឺបញ្ហារបួសកីឡាករ និងមួយទៀតលើបញ្ហាការប្រមូលកម្លាំង។ ប៉ុន្តែជាធម្មតាក្លិបបាល់ទាត់នីមួយៗត្រូវតែរៀបចំត្រៀមខ្លួន សម្រាប់ការប្រមូលផ្ដុំជម្រើសជាតិ ម្យ៉ាងក្លិបយើងមានគោលការណ៍ចម្បង គឺការចូលរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ជាតិ អ៊ីចឹងយើងមានតែសប្បាយចិត្តទៅវិញទេ»។

បន្ថែមលើនេះ អតីតខ្សេប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជាអះអាងថា របៀបរបបលេង និងបច្ចេកទេសលើទីលាន ពុំមានជាបញ្ហាអ្វីដល់ក្រុមឡើយ ព្រោះលោកយល់ថាកីឡាករធ្លាប់នៅជាមួយគ្នាស្រាប់ លេងជាមួយគ្នាយល់ចិត្តស្រាប់។ លោកថា ក្រុមបានត្រៀមខ្លួនយ៉ាងស្រេចបាច់ហើយ សម្រាប់ការប្រកួតខាងមុខ ទាំងពានសម្ដេចតេជោ និងលីគកំពូល។

គួរជម្រាបថា មានសមាជិកវិសាខាដល់ទៅ ៦ ជាប់ក្នុងក្រុមជម្រើសជាតិ សម្រាប់វគ្គជម្រុះ World Cup ជុំទី២នេះ។ ដោយឡែក ជំនួបវគ្គ១ភាគ២ផ្ដាច់ព្រ័ត្ររវាងវិសាខា និងបឹងកេត នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៨ ខែកញ្ញាខាងមុខ ដែលការប្រកួតនឹងចាប់ផ្ដើមពីម៉ោង១៨:០០តទៅ៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania