ខ្សែបម្រើសូលទីឡូអង្គរ រដ្ឋ សំណាង ប្រាប់ពីការហ្វឹកហាត់ជាមួយគ្រូថ្មី

16 Jul 2021 11:43

792

Share :


ការហ្វឹកហាត់ជាមួយគ្រូបង្គោលថ្មី អ៊ុក សុធី គឺផ្ដោតលើការលេងបាល់ខ្លីច្រើនជាងបាល់វែង។ នេះបើតាមការឲ្យដឹងពីខ្សែបម្រើ រដ្ឋ សំណាង ចំពោះការរៀបចំរបៀបលេងក្នុងក្រុម ក្រោយការមកដល់ពីគ្រូបង្គោលថ្មី អ៊ុក សុធី និងការហ្វឹកហាត់មួយរយៈមកនេះ។

កីឡាករវ័យក្មេងខាងលើឲ្យដឹងថា អាចចាប់បានរបៀបលេងពីគ្រូបង្វឹកថ្មីបានខ្ទង់៨០ភាគរយហើយ និងសង្ឃឹមថា នឹងអាចធ្វើបានល្អក្នុងការប្រកួតក្រោយៗទៀត។

រដ្ឋ សំណាង រៀបរាប់ “៖តាំងពីហ្វឹកហាត់ជាមួយគាត់ គាត់ផ្ដោតលើការពារ អត់សូវប្រយុទ្ធ ហើយអត់សូវបំប្លោងបាល់ទៅឆ្ងាយទេ។ លេងខ្លីៗ លេងរៀបធម្មតាៗ។ ឥឡូវខ្ញុំអាចចាប់បានអ្វីដែលគ្រូថ្មីរៀបចំ៨០ភាគរយអីហើយ ហើយសង្ឃឹមថា នឹងអាចធ្វើបានល្អក្នុងការប្រកួតបន្ទាប់។”

គួរដឹងដែរថា លោក អ៊ុក សុធី បានចូលរួមជាមួយសូលទីឡូអង្គរ ក្នុងនាមជាគ្រូបង្គោលថ្មីជំនួសលោក Darren Pomroy។

ក្រោមការបង្ហាត់ពីគ្រូបង្គោលថ្មី អ៊ុក សុធី សូលទីឡូអង្គរប្រកួតបាន២លើកហើយក្នុងក្របខណ្ឌ Metfone Cambodian League ដោយចាញ់ទាំង២ តែក្នុងលទ្ធផលតានតឹង។ ជាក់ស្ដែង ពួកគេចាញ់ព្រះខ័នរាជស្វាយរៀង ២ទល់នឹង១ និងចាញ់ អគ្គិសនីកម្ពុជា ០ទល់នឹង១៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania