អតីតគ្រូបង្វឹកយុវជនភ្នំពេញ ក្រោនម្នាក់ព្យាករអនាគត លឹម ពិសុទ្ធអាចល្អ ជាងរៀមច្បង ចាន់ វឌ្ឍនាកា

17 Jul 2021 12:46

596

Share :


លោក ប៊ួយ ដារី អតីតគ្រូបង្វឹកយុវជនក្លិប ភ្នំពេញ ក្រោនកាល ពី ប៉ុន្មានឆ្នាំមុន បាន ព្យាករណ៍ អំពី អនាគតរបស់ខ្សែប្រយុទ្ធស្លាបវ័យក្មេង លឹម ពិសុទ្ធថា ជាអាចកីឡាករល្អ ដាច់ គេមួយ ស្រុកខ្មែរ គឺ ល្អ ជាងរៀមច្បង ចាន់ វឌ្ឍនាកាទៅ ទៀត។

ក្នុង ការ ប្រកួតកាល ពីថ្ងៃព្រហស្បតិ៍ ដែល ភ្នំពេញ ក្រោនស្មើជាមួយព្រះខ័នរាជស្វាយរៀង៣ ទល់៣ក្នុងពាន រង្វាន់ Metfone Cambodian League ២០២១ សប្ដាហ៍បង្គ្រប់ ទី ៨ ខ្សែប្រយុទ្ធវ័យក្មេងជម្រើស  ជាតិកម្ពុជារូបនេះ ស៊ុត បញ្ចូលទីគ្រាប់ទី១ នៅនាទី ៤៥+នៃ ចុង វគ្គទី១  និង បង្កើតឱកាសគ្រាប់ ទី ២ ឱ្យ មានបាល់ចូលទីខ្លួនឯងពីសំណាក់ ខ្សែការពារព្រះខ័នរាជស្វាយរៀងនៅ ដើម វគ្គ ទី ២។

បន្ទាប់ ពី តាមដានការ ប្រកួតចាប់ ពីដើមរដូវ កាលរហូត មក ដល់ ការ ប្រកួតនេះ  អតីតគ្រូជំនួយ ជម្រើស ជាតិ កម្ពុជា ជំនាន់ លោក Scott O'Donnell បាន និយាយថា៖" ពិសុទ្ធពិត ជា ឡើង  Form មែន ទែន ក្នុង រដូវ កាល នេះ គឺល្អ ជាងកីឡាបរទេសនៅស្រុកខ្មែរទៅ ទៀត ។ កម្រិតរបស់ គាត់ ពេល នេះ ល្អ លើស ហើយស្រុកខ្មែរ ដោយ អាចនិយាយបាន ថា ដល់ កម្រិតកីឡាករយុវជនថៃមួយចំនួន ហើយ អនាគត ល្អ ជាងរៀមច្បង ចាន់ វឌ្ឍនាកាទៅ ទៀត"។

"ខ្ញុំមើលឃើញ ថា ពិសុទ្ធជា ខ្សែប្រយុទ្ធល្អ ពិសេស ក្នុង តំបន់ ប្រយុទ្ធស្លាបទាំងពីរ។ ពេល នេះ កាយសម្បទាគាត់ មិន ទាន់ រឹងមាំ និង លូតលាស់ពេញលេញ តែការ បំឡាស់ ទីរបស់ គាត់ធ្វើឲ្យ ខ្សែការពារពិបាកតាម បិទ។ បាល់ ចេញ ពី ជើងរបស់ គាត់ពិត ជាគ្រោះថ្នាក់ ទាំងទាត់ តម្រង់ទី និង បញ្ជូនឲ្យ មិត្តរួម ក្រុម។ លីគ យើង ពេល នេះមាន កីឡាករបរទេស ដែល មានគុណភាពល្អ ៗ ច្រើន ហើយ ពិសុទ្ធល្អ ជាង ពួក គេ ទៅ ទៀត សម្រាប់ កីឡាករ ដែល លេង ក្នុង តំបន់ ប្រយុទ្ធនេះ"។

គិត មក ដល់ពេល នេះ! យុវជនមានប្រភព ពី តំបន់ព្រែកតាទែន ក្នុង ភ្នំពេញដែល ហ្វឹកហាត់ ជាមួយក្លិបយុវជនភ្នំពេញក្រោនតាំង ពី តូច ស៊ុត បញ្ចូល ទី បាន ២ គ្រាប់ និង បញ្ជូនបាល់ឲ្យ មិត្តរួម ក្រុមស៊ុត បញ្ចូល ទី មួយចំនួន ទៀត។ ដោយឡែក!លឹម ពិសុទ្ធ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំឡើងដំបូងរបស់ខ្លួនដែលត្រូវទៅប្រកួតនៅប្រទេសបារ៉ែន ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (២០២២ FIFA World Cup)៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania