សុះ ស៊ូហាណា សរសើរឆន្ទៈរបស់កីឡាករសូលទីឡូអង្គរ

24 Jul 2021 14:43

489

Share :


ខ្សែបម្រើណាហ្គាវើលដ៍ សុះ ស៊ូហាណា បានកោតសរសើរចំពោះកីឡាករសូលទីឡូអង្គរ ដែលតែងតែប្រឹងប្រែងអស់ពីសមត្ថភាព និងឆន្ទៈខ្ពស់មិនថា ប៉ះក្រុមណាឡើយ។ ដូច្នេះ គេថា ក្រុមរបស់គេនឹងលេងដោយការគោរពខ្ពស់ និងមិនហ៊ានប្រហែសឡើយក្នុងជំនួប Metfone Cambodian League 2021 នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នៅខេត្តសៀមរាប។

ស៊ូហាណា ថ្លែងបែបនេះ “៖ ពួកយើងនៅតែគោរពចំពោះសូលទីឡូ មិនអាចប្រហែសបានទេ ព្រោះពួកគាត់លេងដោយឆន្ទៈ១០០ភាគរយ ដូចកាលលេងជាមួយព្រះខ័នរាជស្វាយរៀង និងវិសាខា តង់ទីមួយអ៊ីចឹង មិនឲ្យក្រុមគេស៊ីពួកគាត់ងាយទេ។ អ៊ីចឹង យើងនឹងព្យាយាមអស់ពីសមត្ថភាព ដោយមិនមើលស្រាលទេ។”

សុះ ស៊ូហាណា បន្តថា ជ័យជម្នះលើក្រុមក្រៅតារាង Top 6 ពិតជាសំខាន់ដើម្បីយកពិន្ទុប្រជែងជាមួយក្រុមខ្លាំងឯទៀត។ កីឡាករជម្រើសជាតិកម្ពុជា បន្ថែម “៖និយាយទៅប៉ះក្រុមណាក៏សំខាន់ដែរ ជាពិសេសក្រៅពីក្រុម Top 6 ហ្នឹង។ យើងត្រូវដាច់ខាតឈ្នះដើម្បី៣ពិន្ទុ ព្រោះគូប្រជែងឆ្នាំនេះខ្លាំងៗ មិនងាយស៊ីងាយទេ។”

ទាក់ទងទៅនឹងការប្រកួតញឹកញាប់ សុះ ស៊ូហាណា ទទូចថា ពិតជាប៉ះពាល់ដល់កម្លាំង ប៉ុន្តែសម្រាប់ក្រុមគេអាចមានកីឡាករគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរ។ 

ណាហ្គាវើលដ៍កំពុងឈរលេខ៣ មាន១៧ពិន្ទុពីការប្រកួត៨លើក ខណៈសូលទីឡូអង្គរមិនទាន់មានពិន្ទុរាប់នៅឡើយទេ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania