សា ទី មានទំនុកចិត្តថា អគ្គិសនីកម្ពុជានឹងអាចឈ្នះព្រៃវែងសាជាថ្មី

25 Jul 2021 11:09

233

Share :


ដោយធ្លាប់ទទួលបានជ័យជម្នះម្ដងមកហើយលើព្រៃវែងអេហ្វស៊ីក្នុងការប្រកួតពានរង្វាន់ Pre-Season នៅខេត្តព្រៃវែង ខ្សែប្រយុទ្ធអគ្គិសនីកម្ពុជា សា ទី ជឿជាក់ថា ក្រុមរបស់គេនឹងអាចទទួលជ័យជម្នះលើក្រុមគូប្រជែងវ័យក្មេងមួយនេះសាជាថ្មី ពេលប៉ះគ្នាក្នុងការប្រកួត Metfone Cambodian League 2021 នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា នេះ។

មានជំនឿចិត្តដោយសារតែ សា ទី មើលឃើញថា ព្រៃវែងមានបរទេសតិចតួច ហើយក្រៅពីនេះសុទ្ធតែកីឡាករកូនខ្មែរក្មេងៗដែលអាចប្រកួតប្រជែងគ្នាបាន។ មិនតែប៉ុណ្ណោះ ក្រុមរបស់គេពិតជាត្រូវការពិន្ទុយ៉ាងចាំបាច់ដើម្បីបន្តការប្រកួតប្រជែងក្នុងក្របខណ្ឌកំពូលតទៅមុខ។ 

អតីតយុវជនបាទី ថ្លែងបែបនេះ “៖និយាយទៅ ខ្ញុំមានទំនុកចិត្តថា យើងអាចធ្វើបានល្អម្ដងទៀតជាមួយព្រៃវែង ព្រោះអីក្រុមគេមិនសូវមានបរទេស ហើយមានកីឡាករខ្មែរក្មេងៗច្រើនយើងដូចយើង អ៊ីចឹងអាចប្រកួតប្រជែងបាន។ យើងចង់ឈ្នះពួកគេដើម្បី៣ពិន្ទុ។”

អគ្គិសនីកម្ពុជា ធ្លាប់ឈ្នះព្រៃវែងអេហ្វស៊ី ០ទល់នឹង២ក្នុងពានរង្វាន់ Pre Season នៅខេត្តព្រៃវែង កាលខែកុម្ភៈ។ បើនិយាយពីការប្រកួត MCL 2021 កន្លងមក អគ្គិសនីកម្ពុជាមាន៦ពិន្ទុ ពីការប្រកួត៨ដង ខណៈព្រៃវែងអេហ្វស៊ី មាន៤ពិន្ទុ។

ជំនួបរវាងក្រុមទាំង២នឹងធ្វើឡើងនៅកីឡដ្ឋាន EDC របស់អគ្គិសនីកម្ពុជា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania