បឹងកេតទម្លាក់វិសាខាឡើងផ្ដាច់ព្រ័ត្រពានសម្ដេចតេជោលើកដំបូង ខណៈ CV11 ធ្វើបានហ៊ែតទ្រីក

18 Sep 2019 20:00

1754

Share :


ក្លិបបាល់ទាត់បឹងកេតបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ ក្រោយទម្លាក់វិសាខា ដោយលទ្ធផល៤ទល់នឹង០ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា និងជាការឆ្លងទៅវគ្គចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

អ្វីគួរឲ្យកត់សម្គាល់នោះគឺ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បំប៉ោងសំណាញ់បាន៣គ្រាប់ម្នាក់ឯង។ ជាក់ស្ដែង ត្រឹមវគ្គទី១ បឹងកេត នាំមុខ រហូតដល់ ៣ គ្រាប់ដែល ចាន់ វឌ្ឍនាកា រកបាន ២ គ្រាប់ និង ម៉ុន វ៉ាន់ដា ១ គ្រាប់។ 

ចាន់ វឌ្ឍនាកា តែត បញ្ចូលទីនាទី ៧ ក្រោយការបញ្ជូនបាល់ពី ហ្វ្រីឃីក ពី ជា វេសលី និង មួយគ្រាប់ទៀត ញាក់ទាត់ក្នុងប្រអប់គ្រោះថ្នាក់យ៉ាងល្អនៅនាទីទី ៣៨ មុនពេល ម៉ុន វ៉ានដា ស៊ុតនាទីទី ៤៥។ 

លុះចូលវគ្គទី២ ត្រឹមនាទីទី ៤៨ CV11 ដដែលអូសទៅទាត់យ៉ាងល្អក្រោយការធ្វេសប្រហែសការញាក់របស់កីឡាករវិសាខា។

គួររំឭកថា  បឹងកេត ធ្លាប់បានត្រឹមលេខ៣ម្ដងកាលឆ្នាំ ២០១៤ និងលេខ៤ នៅឆ្នាំ២០១៧ក្នុងប្រវត្តិពានសម្ដេចតេជោរបស់ពួកគេ។

គូបន្ទាប់ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោនដែលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា នៅម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ CNCC

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania